Thursday, December 22, 2011

នៅលើកំពូលភ្នំប្រសិទ្ធី

សិលាចារិកនេះ ឧបត្តិកឡើងនាសម័យបច្ចុប្បន្ន តែមានអត្ថន័យល្អ ណាស់ អាចយកទុកជាគតិ ឫ
ជាមេរៀនថ្មីមួយសម្រាប់យើង ។ គឹនៅលើកំពូលភ្នំ

 នៅទីនេះ មានរុក្ខជាតិ ជាច្រើនប្រភេទ តើនេះជាផ្លែអ្វី ? ពាក្យចាស់ទូន្មាន និងរឿងព្រេងមានទាក់ទងនឹងផ្លែនេះ...! រូបផ្លែ និងដើម

  ពាក្យចាស់ទូន្មានៈ
  កុំ យកជ័រព្នៅត្បៀតក្លៀក ...!
  ទំពក់ វាទៅទើបព្នៅវាមក ...!
អំពីដើមព្នៅ
ព្នៅ, 
ដើមឈើមង្គល និង ជាថ្នាំបំប៉នសុខភាព ព្នៅ, ដើមឈើមង្គល និង ជាថ្នាំបំប៉នសុខភាព  លក្ខណៈផ្នែករុក្ខសាស្រ្ត  ព្នៅគឺជា
ដើមឈើដុះផុតពីដីប្រមាណ១០-១៥ម៉ែត្រនិងបែកមែក ស្លឹកចោលម្លប់ត្រឈឹងត្រឈៃ។ជនជាតិខ្មែរជំនាន់មុននិយមដាំវា
តាមការពារចោរផ្សេងៗព្រោះមានបន្លាដុះតាមដើមមែករបស់វា។ស្លឹករបស់វារលីងស្អាតនិង មានទំហំទទឹងប្រមាណ២-៧សង់ទីម៉ែត្រនិងបណ្តោយប្រមាណ៤-១២សង់ទីម៉ែត្រ។        ផ្កាព្នៅមានពណ៏សបរិសុទ្ធស្អាត ឬសលាយបៃតង និងមានក្លិនក្រអូបគួរឲ្យចង់ស្រង់ ស្រូបផ្ការបស់វានៅចន្លោះស្លឹកនិងចុងមែក វាជាដើមឈើចូលចិត្តពន្លឺថ្ងៃហើយធន់និង អាកាសធាតុល្អព្រមទាំងអាចដាំដុះនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ព្នៅចេញផ្កានៅក្នុង អំឡុងខែមីនាឧសភានិងផ្លែនៅក្នុងអំឡុងខែធ្នូ-កុម្ភៈដែលជាពេលធ្លាក់ខ្យល់មកពីទិសខាង ជើងល្មមទើបគេនិយមបេះផ្លែវាទៅពុះយកជ័របិទក្រដាសធ្វើខ្លែងបង្ហោះលេងក្នុងរដូវ លម្ហើយ។
       ព្នៅអាចដាំដុះដោយការសាបលើដីខ្សាច់លាយជីកំប៉ុសឬជីលាមកសត្វក៍បាន។ ពេល ដើមវាធំប៉ុនម្រាមដៃហើយទើបគេបំបែកវាទៅដាំក្នុងរណ្តៅដែលបានជីកត្រៀមទុកជា ស្រេច ឬ ប្រើវិធីគាស់យកពន្លកដែលដុះបែកចេញពីគល់ដើមធំទៅដាំក៍បានដែរ។ព្នៅ ចូលចិត្តទឹកនិងសំណើមជាមធ្យម។
      

       ព្នៅគឺជារុក្ខជាតិមានឈ្មោះជាភាសាអង់គ្លេសថាBengalQuince។ខ្មែរយើងចាត់ទុកព្នៅថាជាដើមឈើមង្គល ខណៈដែលពួកឥណ្ឌាមានជំនឿថាវាមានទំនាក់ទំនងជាមួយព្រះសិវៈនិងមានគុណសម្បត្តិ ជាឳសថដ៏ល្អ។
      

       ស្លឹកខ្ទីនិងត្រួយរបស់ព្នៅអាចធ្វើជាអន្លក់ទឹកគ្រឿងឬរបោយនិងអាចយកទៅស្លក្នុង សម្លប្រភេទខ្លះដើម្បីជួយឲ្យមានក្លិនក្រអូបប្រហើរ។ ស្លឹកត្រួយវាពេលបរិភោគទៅនាំឲ្យដើរ ខ្យល់ស្រូល។ វាក៍អាចព្យាបាលជំងឺពោះវៀនព្រោះមានជាតិរំអិលឈ្មោះ Mucilage និង ផេកទីន(pectin)។ផ្លែទុំរបស់វាមានពណ៏លឿងនិងមានក្លិនក្រអូបសាច់ម៉ដ្ឋល្អអាចប្រើជា ចំណីឬថ្នាំកែរោគប្រដិត។
       សម្បកព្នៅអាចធ្វើជាថ្នាំជ្រលក់ក្រណាត់ពណ៏លឿង។ចំណែកសាច់ឈើត្រូវបានគេនាំ ទៅធ្វើជារទេះ និង ផ្លូវរទេះគោ។
       ផ្លែហាន់ជាចំណិតស្តើងៗហាលឲ្យស្ងួតឬនាំយកទាំងស្រស់ទៅឆុងទឹកផឹកកែរោគរាក រូសក៏បាន។ក្រៅពីនេះគេអាចយកទៅធ្វើជាថ្នាំបាយបាននិងព្យាបាលជំងឺពោះវៀនរ៉ាំរ៉ៃនិង ជំងឺមួលរបស់កូនក្មេងដោយក្នុងករណីនេះគេត្រូវប្រើវាមួយភាគទល់នឹងទឹកដប់ភាគហើយ ទទួលទាន ២០-៣០ សេសេ។       ផ្លែព្នៅខ្ចីទាំងមូលក៍អាចនាំយកទៅស្ងោរយកទឹកឲ្យស្រ្តីមានគភ៏ទទួលទានផងដែរ ដោយគេមានជំនឿថានឹងជួយឲ្យម្តាយនិងកូនមានសុវត្ថិភាពសម្រាលកួនស្រួលលើសពី នេះគេមានជំនឿថាបើពេលស្ងោរនោះផ្លែព្នៅខ្ចីប្រេះបែកសម្បកកូននៅក្នុងផ្ទៃគឺជាកូនស្រី តែបើសម្បកមិនបែកទេគឺជាកូនប្រុស។
       ចំពោះផ្លែព្នៅចាស់ដែលនៅពុំទាន់ទុំគេអាចហាន់វាជាចំណិតក្រាស់ៗឆឹងជាមួយស្ករ ធ្វើជាបង្អែមក្លិនក្រអូបឈ្ងុយគួរឲ្យចង់ទទួលទាន។វាមិនត្រឹមតែជាបង្អែមឆ្ងាញ់ពិសារទេ តែអាចជួយកែរោគមួលទៀតផង។       ចំណែកផ្លែទុំហើយគេអាចយកសាច់វាញ៉ាំស្រស់ឬនាំយកមកកោសសំបកឲ្យរលីង ហើយដំសម្បកឲ្យបែកយកទៅស្ងោរទឹកស្ករក្រហមទាំងមូលក៍បាន ដោយវាមានគុណ សម្បត្តិជាថ្នាំជួយឲ្យលាមកដើរស្រួល និងដើរខ្យល់ស្រួលសមស្របសំរាប់មនុស្សចាស់ ដែលឧស្សាហ៏ទល់លាមកជាប្រចាំ។សំខាន់គឺក្នុងការពិសោធន៏គេប្រទះឃើញថាសារធាតុ ផេកទីននៅក្នុងព្នៅមានអនុភាពសម្លាប់មេរោគនៅក្នុងពោះវៀនបាន។
       ចុងបញ្ចប់ជ័រព្នៅដែលនៅជុំវិញគ្រាប់មានភាពស្អិតល្អអាចប្រើជំនួសកាវស្អិតឬបាយ ម៉ានបាន។មនុស្សបុរាណនិយមយកជ័រព្នៅទៅលាយជាមួយថ្នាំគូររូបដើម្បីគូសវាសរូបភាព លើជញ្ជាំង ព្រោះវាជាប់ និង ធន់បានយូរ។
      

       យកព្នៅក្រៀមទៅស្ងោរដោយដាក់ទឹកល្មមតែលិចព្នៅហើយដាំឲ្យពុះត្រងយកទឹក ទុក។ បន្ទាប់មកយកទឹកព្នៅនេះមួយភាគលាយជាមួយស្ករកន្លះភាគកូរឲ្យរលាយចូលគ្នា ធ្វើជាភេសជ្ជៈក្តៅផឹកឲ្យជ្រះស្រឡះបំពងក។វាមានប្រយោជន៏ជាងទឹកក្រូចលាយហ្គាស ទូទៅព្រោះវាជាភេសជ្ជៈជំនួយសុខភាពយ៉ាងល្អ៕

                 




អំពីដើមពោន
ដើមពោន ជា ប្រភេទឈើព្រៃហើយគ្មានខ្លឹមទេ មានពាក្យទំនាម  ពាក្យប្រស្នាទាក់ទងនឹងរុក្ខជាតិ
នេះដែរ ។ ផ្លែវានៅខ្ចី ឫទុំ អាចប្រើជាម្ជូរ ផ្សំជាគ្រឿងសម្លបរិភោគបាន ។ មានប្រាសាទខ្មែរបុរាណ
មួយ ឈ្មោះប្រាសាទភូមិពោន  មានទីតាំងនៅ ស្រុកសង្កៈ ខេត្តសុរិន្រ្ទ  ប្រទេសសៀមសព្វថ្ងៃ។នៅ
ក្នុងវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី   យើងដាំ២ឆ្នាំមកហើយ បានចំនួន ពីរដើម  តែនៅតូច នៅ
ឡើយ ។ ដោយពាក្យនៃឈ្មោះរុក្ខជាតិ " ពោន " ទាក់ទងនឹងឈ្មោះប្រាសាទខ្មែរបុរាណផង  គួរតែធ្វើ
ការសិក្សា វិភាគផងដែរ យ៉ាងហោចណាស់ក៏ពាក្យនេះមានភាពចំណាស់ ដែរខ្មែរបានប្រើតាំងពីមុន
សតវត្សរ៍​ទី​៧ នៃ​គ្រិស្ដសករាជ មកម្លេះ ។




ដើមពោនទាំង២ដើមដាំក្នុងសាលាយើង

    ប្រស្នាៈ ប្រាំងផ្កា វស្សាខ្លូត  ចម្រូតទុំ 
    ពាក្យទំនាមៈ ក្រូច ដូច ពោន ...! បានសេចក្តីថាម្ជូរដូចគ្នា  ( ន័យត្រង់ )  រីឯន័យធៀប គឺមានន័យ
    ច្រើន ក្នុងការប្រៀបប្រដូច  ។

ដើមពោន នារដូវចម្រូត មើលឃើញតែមែក និងផ្លែ ព្រោះគ្មានសន្លឹក



ផ្កាព្រៃភ្នំ
បុប្ផជាតិព្រៃភ្នំ ក៏មានគន្ធពិដោរនឹងសម្រស់ដែរ  កូនខ្មែរគ្រប់រូបត្រូវតែមានចំណេះវិជ្ជា ដើម្បីលម្អជីវិត
នោះគឺសម្រាប់ ចិញ្ចឹមជីពជន្ម នាអនាគត ចិញ្ចឹមឳពុកម្តាយ  ក្រុមគ្រួសារ និងរួមចំណែកកសាងជាតិ។

ដើមនិង ផ្កាសណ្តាន់